2.4-The
United Nations General Assembly Declaration on the Rights of
Indigenous Peoples of 13 September 2007
សេចក្តីប្រកាសមហាសន្និបាតសហប្រជាជាតិចុះថ្ងៃទី១៣
ខែកញ្ញា
ឆ្នាំ២០០៧
ស្តីពីសិទ្ធិនៃជនជាតិដើម
This UN Declaration has a total of 46 Articles but the most important ones are textually reproduced as follows: សេចក្តីប្រកាសសហប្រជាជាតិនេះ មានទាំងអស់៤៦មាត្រា ប៉ុន្តែ មាត្រាដែលសំខាន់ជាងគេបង្អស់គឺបានចំឡងតាមអត្ថបទដើមទាំងស្រុងដូចតទៅនេះ:
Article 3. Indigenous peoples have the right to self-determination. By virtue of that right they freely determine their political status and freely pursue their economic, social and cultural development.
មាត្រា៣-ជនជាតិដើមទាំងអស់មានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង។ ឤស្រ័យដោយអំណាចនៃសិទ្ធិនោះ ពួកគេកំណត់នូវការគ្រប់គ្រងលើទឹកដីនិងលើខ្លួនគេដោយសេរី ហើយនិងស្វែងរកការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ពួកគេដោយសេរី។
Article 4. Indigenous peoples, in exercising their right to self-determination, have the right to autonomy or self-government in matters relating to their internal and local affairs, as well as ways and means for financing their autonomous functions.
មាត្រា៤-ជនជាតិដើមទាំងអស់, ក្នុងការប្រើសិទ្ធិសម្រេចវាសនាខ្លួន, មានសិទ្ធិខាងស្វ័យភាពឬសិទ្ធិគ្រប់
គ្រងខ្លួន ក្នុងបញ្ហាទាំងអស់ដែលពាក់ព័ន្ធនិងកិច្ចការផ្ទៃក្នុងហើយនិងកិច្ចការក្នុងតំបន់ ដូចជារបៀបនិង
មធ្យោបាយរកលុយកាក់សម្រាប់ឧបត្ថម្ភដល់ដំណើរការស្វយ័តរបស់ខ្លួន។
Article 7
1. Indigenous individuals have the rights to life, physical and mental
integrity, liberty and security of person.
2. Indigenous peoples have the collective right to live in freedom, peace and security as distinct peoples and shall not be subjected to any act of genocide or any other act of violence, including forcibly removing children of the group to another group.
មាត្រា៧
១-ជនជាតិដើមទាំងអស់មានសិទ្ធិសម្រាប់ជីវិតរស់នៅ, មានសិទ្ធិទាំងស្រុងលើរូបរាងកាយនិងលើបញ្ញាស្មារតី, សិទ្ធិលើអ្វីៗដែលគេចង់ធ្វើ ហើយនិងសិទ្ធិខាងសន្តិសុខផ្ទាល់ខ្លួន។
២- ជនជាតិដើមទាំងអស់មានសិទ្ធិរួមគ្នារស់នៅក្នុងសេរីភាព សន្តិភាព និងសន្តិសុខជាជនជាតិផ្សេងគ្នា ហើយ មិនត្រូវឋិតនៅក្នុងអំពើប្រល័យពូជសាសន៍ណាមួយឬអំពើឃោរឃៅព្រៃផ្សៃណាមួយ, ដោយរាប់បញ្ចូលទាំង ការជន្លៀសកុមារដោយបង្ខំ ពីក្រុមមួយទៅក្រុមផ្សេងមួយទៀតផងដែរ។
Article 8 មាត្រា៨
1.Indigenous peoples and individuals have the right not to be subjected to force assimilation or destruction of their culture.ជនជាតិដើមនិងឯកត្តជនទាំងអស់មានសិទ្ធិមិនត្រូវបានគេបង្ខំឲ្យចូល
ជាជាតិដទៃក្រៅពីជាតិដើមរបស់ខ្លួនឬទទួលរងនូវការបំផ្លេចបំផ្លាញវប្បធម៌របស់ពួកគេ។
2.States shall provide effective mechanisms for prevention of, and redress for:រដ្ខអំណាចត្រូវផ្តល់យន្តការដែលមានប្រសិទ្ធិភាពដើម្បីបង្ការនិងកែតម្រូវនូវ:
(a) Any action which has the aim or effect of depriving them of their integrity as distinct peoples, or of their cultural values or ethnic identities;(ក) សកម្មភាពណាមួយដែលមានបំណងឬមានផលប៉ះ
ពាល់ដល់ការបាត់បង់នូវបូរណភាពជាជនជាតិផ្សេងគ្នាឬបាត់បង់នូវតំលៃវប្បធម៌ឬជាតិពន្ធុរបស់ពួកគេ;
(b) Any action which has the aim or effect of dispossessing them of their lands, territories or resources;(ខ) សកម្មភាពណាមួយដែលមានបំណងឬមានផលប៉ះពាល់ដល់ការដកហូតនូវដីធ្លី ទឹកដីឬធនធានរបស់ពួកគេ។
(c) Any form of forced population transfer which has the aim or effect of violating or
undermining any of their rights;(គ) សណ្ឋានណាមួយនៃការជន្លៀសប្រជាជនដោយបង្ខំដែលមានបំណងឬ ផលប៉ះពាល់ដល់ការរំលោភឬការធ្វើឲ្យអន្តរាយដល់សិទ្ធិរបស់ពួកគេ;
(d) Any form of forced assimilation or integration;(ឃ) ទម្រង់ណាមួយនៃការចូលឬបញ្ចូលជាមួយជាតិសាសន៍ដទៃទាំងបង្ខំ;
(e) Any form of propaganda designed to promote or incite racial or ethnic discrimination
directed against them.
(ង)ទម្រង់ណាមួយនៃការឃោសនាដែលតាក់តែងឡើងដើម្បីជម្រុញឬញុះញង់ឲ្យមាន
ការរើសអើងប្រកាន់ពូជសាសន៍ឬជាតិពន្ធុដែលប្រឆាំងនិងពួកគេដោយចំពោះ។
Article 10. Indigenous peoples shall not be forcibly removed from their lands or territories. No
relocation shall take place without the free, prior and informed consent of the indigenous peoples concerned and after agreement on just and fair compensation and, where possible, with the option of return.
មាត្រា១០ ជនជាតិដើមគ្រប់រូបមិនត្រូវបានគេបង្ខំឲ្យចាកចេញពីដីធ្លីឬតំបន់របស់ពួកគាត់ឡើយ។ ការតាំងលំនៅថ្មីណាមួយមិនត្រូវកើតមានឡើងដោយគ្មានការយល់ព្រម ដោយសេរី និងការជូនដំណឹងជាមុននៃជនជាតិដើមជាសាមីឡើយ និងបន្ទាប់ពីមានកិច្ចព្រមព្រៀងគ្នានៅលើសំណងដ៏ត្រឹមត្រូវនិងយុត្តិធម៌ ហើយជាមួយនិងការជ្រើសរើសឲ្យប្រគល់សងមកវិញ បើឤចធ្វើបាន។
ផ្នែកទី៣
ការដាក់ជូនសំណើដកឤណានិគមជាផ្លូវការ ចំពោះឯកឧត្តម បាន គីមូន អគ្គលេខាធិការសហប្រជាជាតិ រដ្ឋនានាជាសមាជិកសហប្រជាជាតិ អ្នកសង្កេតការណ៍អចិន្ត្រៃយ៍សហប្រជាជាតិប្រចាំការនៅហ្សឺណែវ ប្រទេសស្វីស និងនៅសហរដ្ឋឤមេរិក សរីរ:និងប្រព័ន្ធសហប្រជាជាតិ បណ្ណាល័យសារពត៌មានចម្រុះសហប្រជាជាតិ នាយកដ្ឋានពត៌មានសាធារណ:សហប្រជាជាតិ ហើយនិងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។
ថ្វីត្បិតតែការដាក់ជូនជាផ្លូវការនូវសំណើដកឤណានិគមនៃទឹកដីកម្ពុជាក្រោមដែលពុំទាន់មាន
ការគ្រប់គ្រងខ្លួនដោយខ្លួនឯង ជាបិតុភូមិ និងជាមាតុភូមិនៃជនជាតិដើមខ្មែរក្រោមជាម្ចាស់ទឹកដីត្រឹម
ត្រូវនិងស្របច្បាប់ ចំពោះថ្នាក់ដឹកនាំកំពូលពិភពលោក ស្ថាប័ន និងអង្គការទាំងឡាយ ចាប់តាំងពីខែ
តុលានិងខែវិច្ឆិកា ឆ្នាំ២០១០មក ដោយឱវាទប្រកបដោយគតិបណ្ឌិតនិងអនុសាសន៍របស់នាយកដ្ឋាន
ពត៌មានសាធារណ:នៃអគ្គលេខាធិការដ្ឋានសហប្រជាជាតិ ក្នុងនាមផ្ទាល់នៃឯកឧត្តមអគ្គលេខាធិការ
សហប្រជាជាតិមក រហូតមកទល់និងថ្ងៃនេះ ជនជាតិដើមខ្មែរក្រោម មិនដែលបានទទួលសោះឡើយ
នូវសេចក្តីឆ្លើយតបអំពីប្រភពដែលបានរៀបរាប់មកពីខាងលើនេះដល់ម្តងណាឡើយ ទោះបីជាចម្លើយ
នោះជាផ្លូវការក្តីឬក្រៅផ្លូវការក្តី។ ឥរិយាបទ ឤកប្បកិយា ចរិយា អត្តចរិត និងមុខតំណែង ទោះជាខាង
រដ្ឋបាល នយោបាយ ឬខាងការទូតក្តីយ៉ាងនេះ ដែលថ្នាក់ដឹកនាំកំពូកពិភពលោកទាំងអស់នោះបានប្រ
កាន់យក បានបង្ហាញយ៉ាងច្បាស់ក្រឡែតដល់ជនជាតិដើមខ្មែរក្រោម ជាអ្នករងគ្រោះជានិច្ចជាកាល
មិនឈប់ឈរពីអំពើរំលោភសិទ្ធិមនុស្សរបស់ពួកគេ ពីសំណាក់រដ្ឋាភិបាលជាបន្តបន្ទាប់របស់វៀត
ណាម ទាំងខាងជើង និង ខាងត្បូង គ្មានការគោរព គ្មានការទទួលខុសត្រូវឬភារកិច្ច ករណីយកិច្ច
ហើយនិងកាតព្វកិច្ចជាអន្តរជាតិ ចំពោះច្បាប់អន្តរជាតិដែលថ្នាក់ដឹកនាំកំពូលពិភពលោកទាំងអស់នោះ
បានយល់ព្រម ចុះហត្ថលេខា ហើយនិងឬផ្តល់សច្ចាប័ន; និយាយរួមអស់លោកទាំងអស់នោះរំលោភដោយចំហចំណុចទី៥នៃសេចក្តីប្រកាសមហាសន្និបាត
សហប្រជាជាតិលេខ១៥១៤(XV) ចុះថ្ងៃទី១៤ខែ
ធ្នូ ឆ្នាំ១៩៦០ស្តីពីការផ្ទេរអំណាចទាំងអស់ទៅឲ្យប្រជាជនទាំងឡាយនៃតំបន់ដទៃទៀតទាំងអស់ដែល
មិនទាន់បានទទួលឯករាជ្យនៅឡើយ ដើម្បីនិងធ្វើឲ្យពួកគេរីករាយសប្បាយទទួលនូវឯករាជ្យពេញ
លេញបរិបូរណ៍ ហើយនិងសេរីភាព ដូចជាករណីភ័យរន្ធត់ញាប់ញ័រទុក្ខព្រួយនៃជនជាតិដើមខ្មែរ
ក្រោម ហើយនិងទឹកដីកម្ពុជាក្រោម ដែលមិនទាន់បានទទួលការគ្រប់គ្រងខ្លួនដោយខ្លួនឯង ជាបិតុ
ភូមិ និងជាមាតុភូមិរបស់ពួកគេ។
ឥរិយាបទ ឤកប្បកិរិយាខុសឆ្គងនិងការមិនទទួលខុសត្រូវ ចរិតនិងមុខតំណែងនៃថ្នាក់ដឹកនាំកំ
ពូលពិភពលោកនេះ បានរំលឹកដល់ជនជាតិដើមខ្មែរក្រោមទាំងអស់នូវសេចក្តីអំពាវនាវ និងការស្នើសុំ
របស់អង្គការយួអិនភីអូ ដែលបានធ្វើឡើងក្នុងនាមជនជាតិខ្មែរក្រោម ជូនចំពោះលោកឯកឧត្តម ផាន់
វា់ន់ខាយ រដ្ឋមន្ត្រីទី១នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២ និងទី៥ខែកញ្ញា ឆ្នាំ២០០៣
ស្នើសុំនូវការដកឤណានិគមវៀតណាមចេញពីទឹកដីកម្ពុជាក្រោម ជាបិតុភូមិ និងជាមាតុភូមិនៃជន
ជាតិដើមខ្មែរក្រោម ហើយរួចដាក់ក្រោមការត្រួតត្រាសហប្រជាជាតិ ស្របតាមធម្មនុញ្ញសហប្រជា
ជាតិ ជំពូកទី១១ ជំពូកទី១២ និងជំពូកទី១៣ ដើម្បីនិងបង្កើតឲ្យមានបរិយាការនយោបាយសេរីនិង
ត្រឹមត្រូវ អនុញ្ញាត្តដល់ជនជាតិដើមខ្មែរក្រោមឲ្យប្រើប្រាស់នូវសិទ្ធិស្វ័យសម្រេចវាសនាខ្លួន និងសិទ្ធិ
ឯករាជ្យ។ ប៉ុន្តែឯកឧត្តម ផាន់ វ៉ាន់ខាយ រដ្ឋមន្ត្រីទី១នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានប្រ
កាន់យកនូវឥរិយាបទមួយប្លែកចំឡែក “រង់ចាំមើលដោយស្ងៀមស្ងាត់” ដោយមិនចង់រំខានដល់ខ្លួន
របស់លោកដើម្បីនិងឆ្លើយតប ទោះបីជាក្នុងនាមផ្ទាល់របស់លោកក្តីឬក៏ក្នុងនាមរដ្ឋាភិបាលវៀតណាម
និងប្រជាជនវៀតណាមក្តី។ ចរិតប្លែកចំលែក និងឤកប្បកិរិយា ឥរិយាបទ របស់មន្ត្រីជាន់ខ្ពស់ក្រុងហា
ណូយនេះ មិនបានធ្វើឲ្យជនជាតិដើមខ្មែរក្រោមទាំងអស់ភ្ញាក់ផ្អើលនោះទេ ពីព្រោះពួកគេទាំងអស់គ្នា
បានស្គាល់នូវរាល់អំពើពុតត្បុតឆ្មាលាក់ក្រចក អត្តចរិយា អត្តចរិត របស់មន្ត្រីគ្រប់ៗរូបនៃរដ្ឋាភិបាល
វៀតណាមនៅក្នុងលំដាប់ថ្នាក់ឋានានុក្រមផ្សេងៗនៃសរីរ:អភិបាលគ្រប់គ្រងរបស់វៀតណាម ចាប់
តាំងពីថ្នាក់អភិបាលនៃភូមិតូចៗរហូតទៅដល់ថ្នាក់ដឹកនាំកំពូលបង្អស់នៃរដ្ឋវៀតណាម។
ក៏ប៉ុន្តែទោះបីជាថ្នាក់ដឹកនាំពិភពលោកបានប្រកាន់យកនូវឥរិយាបទ ឤកប្បកិរិយា អត្តចរិត
និងគោលជំហរយ៉ាងណាក៏ដោយចុះ ចំពោះសេចក្តីអំពាវនាវ និងសេចក្តីស្នើសុំនេះ ជនជាតិដើមខ្មែរ
ក្រោមទាំងអស់ ដែលជាម្ចាស់ដើមដ៏ត្រឹមត្រូវនិងស្របច្បាប់នៃទឹកដីកម្ពុជាក្រោមជាបិតុភូមិនិងជាមាតុ
ភូមិរបស់ខ្លួន
ត្រូវតែមានកាតព្វកិច្ចតាមច្បាប់អន្តរជាតិជាធរមាន
ដើម្បីដាក់ពាក្យបណ្តឹង
ប្រឆាំងតទល់
និងបារាំង
ហើយនិងវៀតណាមដែលអ្នកទាំងពីរជាអ្នកឃុបឃិតគ្នា
និងជាអ្នកទទួលខុសត្រូវមុនគេ
បង្អស់
ចំពោះអន្លង់ទុក្ខសោកវេទនាដ៏សែនយូរលង់និងយូរអង្វែង
ហើយនិងការឈឺចាប់ខ្លោចផ្សាដ៏ធំធេង មោះហិមា ដែលជនជាតិដើមខ្មែរក្រោមបានទទួលរងពីជំនាន់មួយទៅជំនាន់មួយទៀត ប្តឹងបារាំង
និងវៀតណាមទាំងពីរនាក់ទៅតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ (អៃស៊ីស៊ី) នៅក្រុងឡាអេ ប្រទេសនែហ្សឺ
ឡែន(ហុលឡង់) ដែលជាជំរើសចុងក្រោយបង្អសរ់បស់ជនជាតិដើមខ្មែរក្រោម ដើម្បីស្វែងរកយុត្តិធម៌
ហើយសង្ឃឹមនិងបានទទួលនូវ “សាលក្រមដល់អង្គសេចក្តី” អំពីតុលាការ។ ដោយហេតុនេះ បារាំង
និងវៀតណាមត្រូវតែសងសំណងមកជនជាតិដើមខ្មែរក្រោមជាទឹកប្រាក់ដែលមានចំនួនឡើងិដល់រាប់
សឹបកោដ្ឋដុល្លារសហរដ្ឋឤមេរិកជាការជួសជុលនូវការខូចខាតទាំងអម្បាលម៉ានដែលបារាំងនិងវៀត
ណាមបានបង្ករបង្កើតឡើងចំពោះជនជាតិដើមខ្មែរក្រោម ដោយមកពីការឃុបឃិតគ្នា និងច្បាប់ដ៏មហា
ទុយ៌សរបស់បារាំងលេខ៤៩-៧៣៣ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ ប្រគល់ទឹកដីកម្ពុជាក្រោមដោយ
អត្តនោម័តទៅឲ្យវៀតណាមដោយការរំលោភបំពារបំពានទាំងកំរោល លើធម្មនុញ្ញសហប្រជាជាតិ ជំ
ពូកទី១១ ជំពូកទី១២ និងជំពូកទី១៣។ នៅទីបំផុត អ្នកប្រព្រឹត្តអំពើមិនប្រពៃ អ្នកធ្វើឤណានិគមនិយម
អ្នករំលោភបំពារបំពានលើសិទ្ធិមនុស្ស ឧក្រឹដ្ឋជន និងភេរវជន ត្រូវតែបានផ្តន្ទាទោសជាទំងន់ ហើយ
ត្រូវតែទទួលខុសត្រូវចំពោះការខូចខាតទាំងអស់ដែលពួកគេបានបង្ករឡើងដោយចេតនាចំពោះជន
រងគ្រោះ ជនជាតិដើមខ្មែរក្រោម ដែលគ្មានទោសពៃរ៍ ជាសមាជិកមួយនៃគ្រួសារមនុស្សជាតិនៅលើ
ពិភពផែនដីនេះ។
យើងជឿលើព្រះ និងជឿលើព្រះធម៌ទាំង៨ម៉ឺន៤ពាន់ធម្មក្ខន្ធនៃព្រះពុទ្ធជាម្ចាស់ ដែលយើងគោរពយ៉ាង
ដិតដល់ជាទីបំផុត និងដើរតាមឥតខ្ចោះ យើងសង្ឃឹមយ៉ាងមុតមាំនៅក្នុងចិត្ត សតិឤរម្មណ៍ ព្រលឹងវិញ្ញាណហើយនិង សតិបញ្ញាស្មារតី របស់យើងថា គ្មាននរណាម្នាក់ឤចគេចរួចផុត ពីអំពើ និងសកម្មភាពឧក្រឹដ្ឋកម្ម និងភេរវកម្មរបស់ខ្លួនឡើយ។ អ្នកបំពារបំពានរំលោភលើសិទ្ធិមនុស្ស ឧក្រឹដ្ឋជន និងភេរវជនទាំងឡាយត្រូវតែមានទីកន្លែងសម្រាប់ឋិតនៅរបស់ពួកគេ ហើយត្រូវតែមានទីបញ្ចប់របស់ពួកគេផងដែរ;
“នរកគ្មានទីបញ្ចប់” ហើយ មិនត្រូវបានឲ្យរួចខ្លួនដោយមិនបានទទួលទោសចំពោះឧក្រឹដ្ឋកម្មដែល
ពួកគេបានប្រព្រឹត្តដោយចេតនាប្រឆាំងនិងមនុស្សស្លូតត្រង់ដែលគ្មានទោសពៃរ៍ ហើយប្រឆាំងនិងប្រ
ជាជាតិ និងទឹកដីតូចតាចដែលទន់ខ្សោយនៅលើពិភពផែនដីយើងនេះ។
ផ្នែកទី៤
លិខិតជូនចំពោះអគ្គលេខាធិការសហប្រជាជាតិ ហើយនិងរដ្ឋជាសមាជិកទាំងអស់ ស្នើសុំដោយទទូចជាទីបំផុត ដើម្បីជួយដកឤណានិគមចេញពីទឹកដីកម្ពុជាក្រោមជាបិតុភូមិ និងជាមាតុភូមិ នៃជនជាតិដើមខ្មែរក្រោម។
យោងលើអនុសាសន៍ប្រកបដោយគតិបណ្ឌិតនិងឱវាទនៃនាយកដ្ឋានខាងពត៌មានសាធារណ:
សហប្រជាជាតិ ក្នុងនាមលោកឯកឧត្តម បាន គីមូន អគ្គលេខាធិការសហប្រជាជាតិ ក្នុងការឆ្លើយតប
យ៉ាងរហ័សរួសរាន់ជាទីបំផុតចំពោះលិខិតរបស់ខ្ញុំក្នុងនាមជនជាតិខ្មែរក្រោម អំពាវនាវ និងស្នើសុំលោក
ឯកឧត្តមអគ្គលេខាធិការឲ្យបញ្ចូលអន្លង់ទុក្ខសោកវេទនាដ៏យូរលង់និងយូរអង្វែងព្រមទាំងការឈឺចាប់ដ៏
សែនមហាខ្លោចផ្សារបស់ជ់នជាតិដើមខ្មែរក្រោម ទៅក្នុងបញ្ផីឤទិភាពរបស់លោកឯកឧត្តម បាន គីមូន
ក្នុងនាមលោកឯកឧត្តមជាអគ្គលេខាធិការសហប្រជាជាតិ ដូចដែលបានបង្ហាញស្រាប់នៅក្នុងតារាងរាង
បួនជ្រុងទ្រវែងនៃសៀវភៅស្តើងបន្ទាប់ពីទំព័រឧទ្ទិសកថាមក សំណើដកឤណានិគមមួយច្បាប់ត្រូវបាន
តាក់តែងឡើងដោយអង្គការខ្មែរកម្ពុជាក្រោមនៅរដ្ឋមិនីសូតាដាក់ជូនជាផ្លូវការតាមរយ:លិខិតបញ្ផូនចំ
ពោះលោកឯកឧត្តម បាន គីមូន អគ្គលេខាធិការសហប្រជាជាតិ ហើយនិងរដ្ឋទាំងឡាយជាសមាជិកស
ហប្រជាជាតិ ដើម្បីស្នើសុំដោយទទូចជាទីបំផុតឲ្យគាំទ្រនិងយកសំណើដកឤណានិគមចុះក្នុងរបៀបវារ:
អង្គការសហប្រជាជាតិ ដើម្បីនិងបោះឆ្នោតដោយសមាជិកភាពនៃសហប្រជាជាតិ ដូចដែលនាយកដ្ឋាន
ខាងពត៌មានសាធារណ:នៃអគ្គលេខាធិការដ្ឋានរបស់អគ្គលេខាធិការសហប្រជាជាតិ បានផ្តល់នូវអនុ
សាសន៍និងការណែនាំប្រកបដោយគតិបណ្ឌិត។
សំណើដកឤណានិគមនេះត្រូវបានដាក់ជូនជាផ្លូវការផងដែរចំពោះអ្នកសង្កេតការណ៍អចិន្ត្រៃយ៍
សហប្រជាជាតិប្រចាំការនៅហ្សឺណែវ ប្រទេសស្វីស និងសហរដ្ឋឤមេរិក សរីរ:និងប្រព័ន្ធសហប្រជា
ជាតិ ភ្នាក់ងារឯកទេស និងអង្គការទាំងឡាយ បណ្ណាល័យខាងសារពត៌មានចំរុះសហប្រជាជាតិ អង្គការ
ក្រៅរដ្ឋាភិបាលអន្តរជាតិ ហើយជាពិសេសទៅទៀត នាយកដ្ឋានពត៌មានសាធារណ:នៃអគ្គលេខាធិការដ្ឋានដើម្បីផ្សព្វផ្សាយ ប្រសិនបើចាំបាច់ ចំពោះគ្រប់ឯកត្តជនទាំងឡាយ អង្គការ ស្ថាប័ន ប្រជាជាតិ ប្រទេសនិងតំបន់ទឹកដីទាំងឡាយដែលខ្វល់ខ្វាយនិងជាប់ពាក់ព័ន្ធក្នុងរឿងនេះជូនជាដំណឹងដល់ពួកគេ
ទាំងអស់គ្នា អំពីំសេចក្តីអំពាំវនាវ ហើយនិង សំណើស្របច្បាប់នេះ ហើយប្រសិនបើចាំបាច់ ដើម្បីនិង
បង្កើតនូវឥទ្ធិពលមកលើ បញ្ហាស្លាប់រស់ នៃជនជាតិដើមខ្មែរក្រោមដែលស្លូតត្រង់និងគ្មានទោសពៃរ៍
ជាអ្នករងគ្រោះដ៏យូរអង្វែង និងដ៏យូរលង់ ពីអំពើរំលោភបំពារបំពានឥតឈប់ឈរ លើសិទ្ធិមនុស្ស
ទាំងអម្បាលម៉ានរបស់ពួកគេ ហើយនិងគ្រួសារ ពីសំណាក់រដ្ឋាភិបាលជាបន្តបន្ទាប់របស់វៀតណាម ពី
មួយជំនាន់ទៅមួយជំនាន់ទៀត ចាប់តាំងពីការផ្ទេរដោយអត្តនោម័តនិងមិនស្របច្បាប់នៃទឹកដីកម្ពុជា
ក្រោមដែលជាបិតុភូមិ និងជាមាតុភូមិរបស់ពួកគេ ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតិ វ៉ាំងសង់ អូរីយ៉ូល នៃសាធារណរដ្ឋទី៣របស់បារាំង ទៅឲ្យរដ្ឋរួមសម្បាច់វៀតណាមរបស់ព្រះចៅអធិរាជ បាវ ដាយ នាថ្ងៃទី
០៤ ខែមិថុនា ឆ្នាំ១៩៤៩ ដូចបានបញ្ផាក់មកពីខាងលើស្រាប់។
លិខិតបានស្នើសុំផងដែរ ក្រៅពីការបញ្ផូនសំណើដកឤណានិគម នូវការជួបសម្តែងការគួរសម
និងគារវភាព ចំពោះអគ្គលេខាធិការសហប្រជាជាតិ ហើយនិងរដ្ឋជាសមាជិកសហប្រជាជាតិទាំងអស់
ប៉ុន្តែក្នុងកំឡុងជារវាងបីសប្តាហ៍ ដោយគ្មានបានទទួលនូវការឆ្លើយតប ទោះបីតាមផ្លូវការ ឬក្រៅផ្លូវការ
ក្តី អំពីអស់លោកទាំងនោះ ចំពោះការស្នើសុំជួបដ្បើនីងិសម្តែងនូវគារវកិច្ចនិងការគួរសមនោះ ក្រុមការ
ងារខាងបញ្ចុះបញ្ចូលដកឤណានិគមមួយ ដែលមានសមាជិក៨រូបមកពីរដ្ឋមិនីសូតា នេប្រាស្ការ ណរ
ហ្សដាកូតា កាលីហ្វរនីញ៉ា និង វ៉ឺរហ្ផីនីញ៉ា បានសម្រេចចិត្តធ្វើដំណើរទៅទីស្នាក់ការសហប្រជាជាតិនៅ
បុរីនីវយ៉កដើម្បីនិងជួបនិយាយផ្ទាល់ជាមួយនិងអស់លោកទាំងនោះ ស្តីអំពីឆន្ទ:និងចំណង់ចំណូលចិត្ត
ដែលជនជាតិដើមខ្មែរក្រោមបានសម្តែងចេញមកដោយសេរី ដើម្បីទីមួយ ដកឤណានិគមវៀតណាម
ចេញពីទឹកដីជាបិតុភូមិ និងជាមាតុភូមិរបស់ពួកគេ ហើយទីពីរដាក់នៅក្រោមការត្រួតត្រារបស់សហប្រជា
ជាតិ ដើម្បីឲ្យសហប្រជាជាតិរៀបចំធ្វើ “ប្រជាមតិនៃសិទ្ធិស្វ័យសម្រេច” ឬ “ធ្វើការពិគ្រោះសួរ
យោបល់ប្រជាជន” អនុញ្ញាតឲ្យខ្មែរក្រោមទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជាក្រោម និងរស់នៅៗ
គ្រប់ច្រកល្ហកក្នុងពិភពលោកទាំងមូល ប្រើប្រាស់សិទ្ធិស្វ័យសម្រេចវាសនាខ្លួន និងឯករាជ្យ ស្របតាម
ច្បាប់អន្តរជាតិ និងស្របតាមឆន្ទ:ដ៏ឧត្តុងឧត្តម និងសេចក្តីប្រាថ្នាដ៏ខ្ពង់ខ្ពស់នៃថ្នាក់ដឹកនាំពិភពលោក
ដើម្បីនិងលុបបំបាត់ឤណានិគមនិយមចាស់ និងឤណានិគមនិយមថ្មី ឲ្យអស់រលីងពីពិភពលោកទាំង
មូលក្នុងសតវត្សរ៍ទី២១នេះ។ ក៏ប៉ន្តែបេសកកម្មរបស់ក្រុមការងារបញ្ចុះបញ្ចូលរបស់យើងដែលសង្ឃឹម
ថានិងបានជួបដោយផ្ទាល់ជាមួយនិងថ្នាក់ដឹកនាំកំពូល ហើយនិងតំណាងអចិន្ត្រៃយ៍នៅបុរីនីវយ៉កនោះ ត្រូវបានខកខានទៅវិញ ដោយខុសស្រឡះពីសេចក្តីសង្ឃឹមដែលបានបម្រុងគិតទុកជាមុន ពីព្រោះរដ្ឋទូត រាជទូតភាគច្រើនជាប់រវល់ប្រជុំក្រៅអគាររបស់ខ្លួន ខ្លះទៀតមិនអនុញ្ញាតឲ្យយើងចូលជួប ហើយខ្លះទៀត
ចាំបាច់វិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញក្រោយពីប្រជុំចប់ ដើម្បីការងារប្រទេសរបស់ខ្លួន។ ចំណែក
ឯការិយាល័យនៃអគ្គលេខាធិការសហប្រជាជាតិវិញក៏មិនបានឆ្លើយតបចំពោះការហៅទូរស័ព្ទរបស់
យើងផងដែរ។ សមាជិកនៃក្រុមយើងមានឱកាសបានជួបតែជាមួយនិងលេខាធិការ ហើយនិងភូឈួយ
របស់រដ្ឋទូត និងរាជទូតប៉ុណ្ណោះ ដែលបានស្នើឲ្យក្រុមយើងសរសេរលិខិតរំលឹក ចំពោះបញ្ហានេះ។
យើងបានធ្វើលិខិតរំលឹកនាថ្ងៃបន្ទាប់មក រួចបានផ្ញើជូនទៅរដ្ឋទូត រាជទូតទាំង១៩២ ដែលជាបេស
កកម្មអចិន្ត្រៃយ៍ប្រចាំការនៅសហប្រជាជាតិ នាបុរីនីវយ៉ក។ យើងសង្ឃឹមថានិងបានទទួលការឆ្លើយតប
ដោយភាពគួរសមអំពីអង្គទូតទាំងឡាយនោះ ប៉ុន្តែរង់ចាំដោយឥតអំពើរហូតមកទល់និងថ្ងៃនេះ–ដោយ គ្មានការឆ្លើយតបអ្វីទាល់តែសោះអំពីអង្គទូតទាំងនោះ ទោះជាតាមផ្លូវការ ឬក្រៅផ្លូវការក្តី គ្រាន់តែជាការ
ស្ងៀមស្ងាត់សូន្យឈឹងតែម្តងប៉ុណ្ណោះ ក្នុងរបៀបនិងឥរិយាបទដូចគ្នាបេះបិត និងរដ្ឋមន្ត្រីទី១របស់ក្រុង
ហាណូយ ឯកឧត្តម ផាន់ វ៉ាន់ខាយ ចំពោះសំណើ និងសេចក្តីអំពាវនាវ ចុះថ្ងៃទី២ និងថ្ងៃទី៥ ខែកញ្ញា
ឆ្នាំ២០០៣ របស់អង្គការយូអិនភីអូ (UNPO) ដែលបានធ្វើក្នុងនាមជនជាតិដើមខ្មែរក្រោម ដើម្បីនិង
ដកឤណានិគមវៀតណាមចញពីទឹកដីកម្ពុជាក្រោមជាបិតុភូមិ និងជាមាតុភូមិនៃជនជាតិដើមខ្មែរក្រោម។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី យើង ជាជនជាតិដើមខ្មែរក្រោម ហ៊ាននិយាយតែការពិត ការពិតជាក់
ស្តែងទាំងស្រុង ទោះបីជាមានហេតុអ្វីកើតឡើងយ៉ាងណាក៏ដោយ ពីព្រោះសច្ច:ធម៌ឬសេចក្តីពិត ជា
សភាវ:ពិសិដ្ឋ និងសាកល ហើយសេចក្តីពិត គឺជាច្បាប់នៃព្រះដែលមានឥទ្ធិពលដ៏លើសលុប ដែលគ្មាន
នរណាម្នាក់ឤចទៅហួសរំលងឬបំភ្លេចចោលបានឡើយ។ ហើយប្រទេស ឬរដ្ឋណាមួយ ដែលជាសមា
ជិកពេញអង្គ និងពេញសមត្ថភាពនៃសហប្រជាជាតិ ដែលបានយល់ព្រម ចុះហត្ថលេខា ហើយឬបាន
ផ្តល់សច្ចាប័ន(សត្យប័ន)លើសេចក្តីប្រកាស និងសេចក្តីសម្រេចចិត្ត ហើយនិងសន្ធិសញ្ញាទាំងឡាយ
ដែលពាក់ព័ន្ធ និងទាក់ទងគ្នា(កិច្ចព្រមព្រៀង សន្និបាត ធម្មនុញ្ញ រដ្ឋធម្មនុញ្ញ) ហើយឬបរិធានអន្តរជាតិ
ដទៃទៀតទាំងអស់ដែលឋិតលើបញ្ហានេះ ត្រូវតែគោរពជាដាច់ខាតនូវសេចក្តីប្រកាស សេចក្តីសម្រេច
ចិត្ត សន្ធិសញ្ញា ហើយនិងបរិធានអន្តរជាតិទាំងអស់នោះ ដោយគ្មានការលើកលែង ការកម្រិតលក្ខ
ខ័ណ្ឌ ឬការបម្រុងទុកអ្វីក៏ដោយ។
ផ្នែកទី៥
សេចក្តីសម្រេច
ដោយធ្វើវិភាគយ៉ាងល្អិតល្អន់លើច្បាប់អន្តរជាតិទាំងអស់ដូចបានរៀបរាប់មកពីខាងលើនេះស្រាប់
ជាពិសេសសេចក្តីប្រកាស និងសេចក្តីសម្រេចចិត្តសហប្រជាជាតិទាំងឡាយ និងជាពិសេសទៅទៀត
ផែនការអនុវត្តន៍ដាក់ទិសវាយសម្រុកនៃទសវត្សរ៍អន្តរជាតិលើកទី២ដែលអគ្គលេខាធិការសហប្រជាជាតិ
ឬតំណាងពិសេសនៃអគ្គលេខាធិការ គ្រប់អង្គសរីរ:និងប្រព័នស្ធហប្រជាជាតិ ភ្នាក់ងារឯកទេសសហ
ប្រជាជាតិ និង អង្គការឯទៀតនៃប្រព័ន្ធសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល ហើយនិងរដ្ឋអំណាច
ដែលគ្រប់គ្រងលើជនជាតិដើម ដែលមុខងារនិងអំពើដ៏សំខានដែ់លត្រូវបានស្នើសុំជាបញ្ហាឤទិភាព ឬ
មួយថ្នាក់មូលដ្ឋាន ថ្នាក់ភូមិភាគ ឬថ្នាក់អន្តរជាតិ ចំពោះការសម្រេចជោគជ័យនៃទសវត្សរ៍លើកទី២ដែល
ទាក់ទងទៅនិងការលុបុបំបាត់ឤណានិគមនៅក្នុងសតវត្សរ៍ទី២១នៅលើទឹកដីទិងាំអស់ដែលមិនទាន់មាន
ការគ្រប់គ្រងខ្លួនដោយខ្លួនឯង ហើយនិងនៅលើទឹកដីឯទៀតទាំងអស់ ដែលមិនទាន់បានសម្រេចនូវឯក
រាជ្យពេញលេញបរិបូរណហើ៍យនិងសេរីភាព ដូចជាករណីដ៏សំខាន់និងដ៏រន្ធត់ភ័យខ្លាចញាប់ញ័រនៃដែន
ដីកម្ពុជាក្រោម ដែលត្រូវបានដាក់ជូនជាផ្លូវការទៅសហប្រជាជាតិ មុនការបញ្ចប់ទសវត្សរ៍លើកទី២ ហាក់
បីដូចជាពុំត្រូវបានយកចិត្តទុកដាក់ប្រាដកប្រជាដោះស្រាយ ដោយលោកឯកឧត្តម បាន គីមូន អគ្គលេខា
ធិការសហប្រជាជាតិ ឬដោយរដ្ឋជាសមាជិកឯទៀតនៃសហប្រជាជាតិដូចគ្នាដែរ សហគមន៍អន្តរជាតិ ប្រ
ព័ន្ធសហប្រជាជាតិទាំងមូល និងអង្គការរដ្ឋាភិបាលនិងក្រៅរដ្ឋាភិបាលឯទៀត គ្រប់អង្គការឯកទេស និង
អង្គការឯទៀតនៃប្រព័ន្ធសហប្រជាជាតិ ហើយជាពិសេស ដោយគណកម្មាធិការពិសេសខាងដកឤណា
និគមនៃសហប្រជាជាតិ ឬគណកម្មាធិការ២៤ ដែលមុខនាទីសិំខាន់ គឺធ្វើការដកឤណានិគមពីទឹកដីដែល
មិនទាន់មានការគ្រប់គ្រងខ្លួនដោយខ្លួនឯង ហើយនិងទឹកដី ឬតំបន់ទាំងឡាយឯទៀត ដែលមិនទាន់បាន
ទទួលឯករាជ្យពេញលេញបរិបូរណ៍និងសេរីភាព ដូចជាករណីដ៏សំខាន់ និងដ៏រន្ធត់ភ័យខ្លាចញាប់ញ័រនៃ
ទឹកដីកម្ពុជាក្រោមដែលពុំទាន់មានការគ្រប់គ្រងខ្លួនដោយខ្លួនឯងនៅឡើយ ហើយនិងជនជាតិដើមខ្មែរ
ក្រោមដែលជាម្ចាស់ដ៏ត្រឹមត្រូវនិងស្របច្បាប់។
ភាពមិនរវីរវល់អើពើបែបហ្នឹងនៃអត្តចរិត ចរិយា បុគ្គលិកលក្ខណ: ចរិយាសម្បត្តិ និងនាទីមុខតំ
ណែងកិត្តិយសជាអន្តរជាតិ នៃថ្នាក់ដឹកនាំកំពូលពិភពលោក និងការខ្វះភារកិច្ច ការទទួលខុសត្រូវ និងកា
តព្វកិច្ចដែលទសវត្សរ៍លើកទី២បានផ្តល់ឤណត្តិជូន ដើម្បីអនុវត្តទាំងស្រុងនិងពេញលេញនូវសេចក្តីប្រ
កាសឬសេចក្តីសម្រេចចិត្តសហប្រជាជាតិលេខ១៥១៤(XV) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០ ស្តីពីការប្រ
គល់ឯករាជ្យទៅឲ្យប្រទេសនិងប្រជាជនដែលរស់នៅក្រោមនឹមឤណានិគមនិយមបរទេស និងដើម្បី
ប្រតិបត្តិផែនការអនុវត្តន៍ដាក់ទិសវាយសំរុក ដោយខំប្រឹងខ្នះខ្នែងធ្វើទស្សនកិចន្ចៅដែនដីកម្ពុជាក្រោម
និងជនជាតិដើមខ្មែរក្រោម ដែលមិនទាន់មានការគ្រប់គ្រងខ្លួនដោយខ្លួនឯងនោះ ឲ្យបានសមរម្យ
ដោយអគ្គលេខាធិការសហប្រជាជាតិ ឬតំណាងពិសេសរបស់លោក ក្នុងកំឡុងទសវត្សរ៍លើកទី២
ហើយធ្វើរបាយការណ៍ពីទស្សនកិច្ចនេះ ជូនទៅមហាសន្និបាត ដែលសិទ្ធិមនុស្សទាំង៥ជំពូករបស់ពួក
គេត្រូវបានរំលោភបំពារបំពានឥតឈប់ឈរ ពីរដ្ឋាភិបាលជាបន្តបន្ទាប់របស់វៀតណាម ហើយនិងធ្វើ
សហការពេញលេញជាមួយនិងរដ្ឋអំណាចវៀតណាម ដែលជាអ្នកគ្រប់គ្រងលើជនជាតិដើមខ្មែរក្រោម
ដើម្បីនិងជួយសង្គ្រោះប្រដុងប្រជា និងជួយទ្រទ្រង់ទឹកដី និងជនជាតិដើមខ្មែរក្រោម ដែលមិនទាន់មាន
ការគ្រប់គ្រងលើខ្លួនដោយខ្លួនឯងនៅឡើយនោះ ដើម្បីនិងជួយសម្រួលដល់ការប្រើប្រាស់សិទ្ធិស្វ័យ
សម្រេចវាសនាខ្លួននិងឯករាជ្យរបស់ពួកគេ បានបង្ហាញពីការផ្តាច់ខ្លួនរបស់ថ្នាក់ដឹកនាំកំពូលពិភពលោក
ពីឤណត្តិដែលបានផ្តល់ជូនដល់ពួកគេដោយផែនការអនុវត្តន៍ដាក់ទិសវាយសំរុកនៃទសវត្សរ៍លើកទី២។
ក៏ប៉ុន្តែគ្មានអំពើណាមួយ ដែលផែនការអនុវត្តន៍ដាក់ទិសវាយសំរុកនៃទសវត្សរ៍លើកទី២បានប្រគល់ឤ
ណត្តិជូន ត្រូវបានយកចិត្តទុកដាក់ប្រព្រឹត្តធ្វើតាម ទាំងខាងអគ្គលេខាធិការសហប្រជាជាតិ និងទាំង
ខាងអង្គសរីរ:និងប្រព័ន្ធទាំងមូលនៃសហប្រជាជាតិ ទាំងខាងរដ្ឋជាសមាជិកទាំងអស់ ទាំងខាងភ្នាក់ងារ
ឯកទេសនិងអង្គការរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ហើយឬ ជាពិសេសទៅទៀត ទាំងខាងគណកម្មាធិ
ការពិសេសខាងដកឤណានិគម ចំពោះការប្រតិបត្តិទាំងស្រុងនូវសេចក្តីប្រកាសលើការប្រគល់ឯករាជ្យ
ផ្តល់ជូនដល់ប្រទេសនិងប្រជាជនដែលរស់នៅក្រោមនឹមឤណានិគមនិយមបរទេស។ តើព្រោះមកពី
ហេតុអ្វី? នេះគឺវាខ្មាស់ជាខ្លាំងណាស់! នេះគឺវាជាការរលាស់ចោលទាំងស្រុងនូវភារកិច្ច មុខនាទី ការ
ទទួលខុសត្រូវ កាតព្វកិច្ច ហើយនិងគណនេយ្យភាព ដែលផែនការអនុវត្តដាក់ទិសវាយសំរុកនៃទស
វត្សរ៍លើកទី២ បានផ្តល់ឤណត្តិជូន។
ឥរិយាបទ អត្តចរិត អត្តចរិយា និងមុខតំណែងដ៏ប្លែកចំឡែកខ្លាំងយ៉ាងហ្នឹង ដែលបានប្រកាន់យក ដោយថ្នាក់ដឹកនាំកំពូលពិភពលោក តំណាងពិសេសរបស់គេ អង្គការរបស់គេ និងភ្នាក់ងារឯកទេស
ហើយនិងអង្គសរីរ:ទាំងឡាយរបស់គេ បង្ហាញយ៉ាងប្រត្យ័ក្ស ចំពោះជនជាតិដើមខ្មែរក្រោម ដែលជា
អ្នករងគ្រោះដ៏យូរអង្វែងនៃអន្លង់ទុក្ខសោកវេទនា និងសេចក្តីឈឺចាប់ដ៏មហាសែនខ្លោចផ្សាដែលពួក
គេទាំងអស់គ្នាបានទទួលរង ពីជំនាន់មួយទៅជំនាន់មួយទៀតដោយសាររដ្ឋាភិបាលទាំងពីររបស់វៀត
ណាម ទាំងខាងជើងនិងខាងត្បូង ការព្រងើយកន្តើយមិនរវីរវល់អើពើ ហើយនិងការប្រកាន់ពូជ
សាសន៍ចំពោះជនជាតិខ្មែរក្រោម ហើយនិងការមិនទទួលខុសត្រូវ គ្មានកាតព្វកិច្ច គ្មានគណនេយ្យ
ភាព ហើយនិងគ្មានភារកិច្ច ជាអ្នកបង្កើតហើយនិងធ្វើច្បាប់ ប៉ុន្តែមិនពិតប្រាកដជាអ្នកអនុវត្តច្បាប់
និងកាន់ច្បាប់អន្តរជាតិ ដូចជាសន្ធិសញ្ញា (សេចក្តីព្រមព្រៀង សន្និបាត ធម្មនញ្ញ រដ្ឋធម្មនុញ្ញ) សេចក្តី
សម្រេចចិត្ត សេចក្តីប្រកាស (សេចក្តីប្រកាសជាសាកលនៃសិទ្ធិមនុស្សនៃថ្ងៃទី១០ធ្នូ១៩៤៨ សេចក្តីប្រ
កាសស្តីពីការប្រគល់ឯករាជ្យឲ្យប្រទេសនិងប្រជាជននៃថ្ងៃទី១៤ធ្នូ១៩៦០ សេចក្តីប្រកាសស្តីពីការរីកចំ
រើនខាងសង្គមនិងអភិវឌ្ឍន៍នៃឆ្នាំ១៩៦៩ សេចក្តីប្រកាសស្តីពីការលុបបំបាត់គ្រប់រូបភាពនៃការមិនចេះ
អត់ឤេនសន្តោស និងការប្រកាន់ពូជសាសន៍ ដែលសំឤងផ្អែកលើសាសនាឬជំនឿនៃឆ្នាំ១៩៨១ សេចក្តី
ប្រកាសស្តីពីភារកិច្ចជាមូលដ្ឋាននៃប្រជាជនឤស៊ាននិងរដ្ឋាភិបាលនៃឆ្នាំ១៩៨៣ សេចក្តីប្រកាសស្តីពី
សិទ្ធិមនុស្សនៃឯកត្តជន(បុគ្គលទាំងឡាយ) ដែលមិនមែនជាជនជាតិរបស់ប្រទេសដែលគេរស់នៅនៃ
ឆ្នាំ១៩៨៥ ហើយនិងសេចក្តីប្រកាសឯទៀតជាច្រើនទៀត ដូច្នេះនៅក្រោមក្រសែភ្នែកនៃជនជាតិដើម
ខ្មែរក្រោមដែលជាអ្នករងគ្រោះ ហើយនិងនៅក្រោមក្រសែភ្នែកនៃអ្នករងគ្រោះទាំងអស់ផងដែរ ពីអំពើ
រំលោភសិទ្ធិមនុស្ស ដែលពួកគេត្រូវបានគេធ្វើទុក្ខបុម្នេញ ជិះជាន់សង្កត់សង្កិន បង្ក្រាប បំបាត់ចោល
ដោយគ្មានស្រក់ឈាមមួយដំណក់(គឺដោយគ្មានអន្តរជាតិដឹងឮ) ធ្វើទារុណកម្ម ការចាប់ចងតាមតែអំពើ
ចិត្ត និងដាក់ពន្ធនាគារ(ដាក់គុក) ឬកាប់សម្លាប់ក្រៅប្រព័ន្ធច្បាប់ ក្រោមអំពើក្រៅច្បាប់ឯណានិមួយដោយ
រដ្ឋអំណាចជាសាមី(ដែលជាអ្នកគ្រប់គ្រងលើជនជាតិដើម) ថ្នាក់ដឹកនាំកំពូលពិភពលោកទាំងអស់ហើយ
និងតំណាងពិសេសរបស់ពួកគេទាំងអស់នោះ ខ្លាចរដ្ឋវៀតណាមជាខ្លាំងណាស់ ហើយខ្លាចមិនហ៊ាននិ
យាយការពិត(សច្ចធម៌ពិតប្រាកដ ហើយនិងសេចក្តីពិតទាំងស្រុងមិនលំអៀង) ដើម្បីចៀសវាងកុំឲ្យ
សាធារណរដ្ឋសង្គមនិយមវៀតណាមឈឺចាប់និងខូចផលប្រយោជន៍ ដោយហេតុផលខ្លះ ឬហេតុផល
ផ្សេងទៀត ដោយបើកដៃបណ្តោយឲ្យវៀតណាមសាបព្រោះនូវទុក្ខព្រួយ សេចក្តីវេទនា ការឈឺចាប់
វេទនាខ្លោចផ្សា ហើយនិងការរំលោភបំពារបំពានលើសិទ្ធិមនុស្សទាំង៥ជំពូករបស់ជនជាតិដើមខ្មែរ
ក្រោម រាប់ទសវត្សរ៍ ថ្វីត្បិតតែអស់លោកថ្នាក់ដឹកនាំកំពូលពិភពលោក ហើយនិងតំណាងទាំងអស់
របស់ពួកគេនោះដឹងយ៉ាងច្បាស់ថា ទឹកដីនោះ គឺជាទឹកដីរបស់ជនជាតិដើមខ្មែរក្រោមស្របតាមរឿង
រ៉ាវ និងរឿងហេតុពិតៗ ហើយនិងស្របតាមច្បាប់ពិតៗយ៉ាងណាក៏ដោយ រាប់សិបពាន់ឆ្នាំ និងរាប់សិប
ពាន់តំណ តកូនពូនជាចៅយ៉ាងណាក៏ដោយ ដោយសំឤងលើភស្តុតាងប្រវត្តិសាស្ត្រនិងភស្តុតាង
វប្បធម៌រាប់មិនអស់
និងឧក្រឹដ្ឋកម្មរាប់មិនអស់
ដែលឤជ្ញាធរវៀតណាមបានប្រព្រឹត្តមកលើជនជាតិខ្មែរក្រោម
– កូនក្មេង
បុរស ស្ត្រី និងព្រះសង្ឃខាងពុទ្ធសាសនា
ដូចដែលបានរៀបរាប់យ៉ាងពិស្តារនៅ
ក្នុងសំណើដកឤណានិគម
ដែលបានដាក់ជូនជាផ្លូវការទៅ
លោកឯកឧត្តម បាន គីមូន
អគ្គលេខាធិការសហប្រជាជាតិ ហើយនិងរដ្ឋនានាជាសមាជិកសហប្រជាជាតិ ក្នុងខែតុលានិងខែវិច្ឆិកាឆ្នាំ២០១០ ដើម្បី
ស្នើសុំដោយទទូចជាទីបំផុត ការដកឤណានិគមវៀតណាមចេញពីដែនដីកម្ពុជាក្រោម រួចដាក់ទឹកដីកម្ពុ
ជាក្រោម នៅក្រោមការត្រួតត្រាសហប្រជាជាតិ ដើម្បីនិងរៀបចំធ្វើ “ប្រជាមតិលើសិទ្ធិស្វ័យសម្រេច
វាសនាខ្លួន” នៃជនជាតិដើមខ្មែរក្រោម ឬធ្វើ “ការពិគ្រោះសួរយោបល់ពីប្រជាជន” ក្រោមការឧបត្ថម្ភគាំ
ពារពីសហប្រជាជាតិ ដើម្បីអនុញ្ញាតឤេយជនជាតិដើមខ្មែរក្រោមទាំងអស់ ដែលរស់នៅក្នុងស្រុក និង
រស់នៅក្រៅស្រុកពាសពេញលើសកលលោកទាំងមូល ប្រើប្រាស់សិទ្ធិស្វ័យសម្រេចវាសនារបស់ខ្លួន និងសិទ្ធិឯករាជ្យ ដោយបោះឆ្នោតផ្តល់នូវសេចក្តីទុកចិតរ្តបស់ខ្លួន លើការគ្រប់គ្រងលើទឹកដី និងការ
គ្រប់គ្រងលើខ្លួនឯង ដោយសេរី (freely determine their political status) ហើយនិងការស្វែងរកការ
អភិវឌ្ឍន៍ខាង សេដ្ឋកិច្ច ខាងសង្គម និងខាងវប្បធម៌របស់ខ្លួន ដោយសេរី ស្របតាមមាត្រា៣ នៃសេចក្តី
ប្រកាសរបស់មហាសន្និបាតសហប្រជាជាតិ ចុះថ្ងៃទីិ១៣ ខែកញ្ញា ឆ្នាំ២០០៧ ស្តីពីសិទ្ធិនៃជនជាតិដើម
ដូចបានរៀបរាប់មកពីខាងលើស្រាប់។
ឥឡូវនេះ ដោយវិលត្រឡប់ទៅ កម្ពុជាបច្ចុប្បនវិញ្នម្តង ដែលប្រាក់រាប់កោដិដុល្លារសហរដ្ឋឤមេ
រិកបានស្រោចស្រពមកលើ ដើម្បីជួយសង្គ្រោះកម្ពុជាពី របបវាលពិឃាដ របស់ ប៉ុល ពត មេដឹកនាំខ្មែរក្រ
ហមដ៏ល្បីល្បាញ និងបក្សពួក ដូចជា ខៀវ សំផន នួន ជា អៀង សារិី សុន សេន និង តា ម៉ុក ហើយ
និង ជួយសង្គ្រោះកម្ពុជា ពីការឈ្លានពានវាតទីលេបទឹកដី ពីវៀតណាម និងការកាន់កាប់កម្ពុជា ដោយកង
ទ័ពវៀតណាម ឤជ្ញាធរអន្តរកាលសហប្រជាជាតិលើស្រុកខ្មែរ ដែលបានទទួលឤណត្តិពីកិច្ចព្រមព្រៀង
សន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានលោតហក់ចូលមកគ្រប់គ្រងកាន់អំណាចពេញ
ទំហឹងនៅកម្ពុជា លើផ្នែករដ្ឋបាល លើផ្នែកការត្រួតត្រា និងលើផ្នែកអំណាច ទៅលើក្រសួងរដ្ឋមន្ត្រី
ស្នូលទាំង៥ គឺ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ(សន្តិសុខនិងប៉ូលីស) ក្រសួងការពារជាតិ ក្រសួង
ហិរញ្ញវត្ថុ ហើយនិងក្រសួងពត៌មាន។ ប៉ុន្តែ មេដឹកនាំអ៊ុនតាក់ មិនបានបំពេញបេសកកម្មដ៏ជាទីគោរព
និងខ្ពង់ខ្ពស់របស់ខ្លួនឡើយ ដោយទុកឤេយក្រសួងរដ្ឋមន្ត្រីស្នូលទាំងអសនោ់ប្រើះប្រាស់ដោយគណ
បក្សប្រជាជនរបស់លោក ហ៊ុន សែន ជិះសេះលែងដៃ ធ្វើឤេយក្រុមបក្សកាន់អំណាច កាប់សម្លាប់ស
មាជិកបក្សប្រឆាំង ក្នុងរយ:ពេលយុទ្ធនាការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ក្រោមការឧបត្ថម្ភសហប្រជាជាតិ។
៥៩នាក់ពីគណបក្សសេរីនិយមព្រះពុទ្ធសានារបស់លោក សឺន សាន និងប្រហែលជា១៤៨នាក់ពីគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រាណាឫទ្ធិ ត្រូវបានកាប់សម្លាប់ក្រៅប្រព័ន្ធច្បាប់យ៉ាងព្រៃ
ផ្សៃជាទីបំផុត ដែលបើកដៃ និងបើកផ្លូវឤេយគណបក្សកាន់អំណាច សាបព្រោះនូវ ខ្យល់ ភ្លៀង ផ្គរ
និងរន្ទ: ដោយសេរី នៅចំពោះភ្នែកហាក់បីដូចជាខ្វាក់ របស់អ្នកដឹកនាំ់ បុគ្គលិក ហើយនិងកងពលយោ
ធា របស់ អ៊ុនតាក់ នៅក្នុងប្រទេសកម្ពុជា(សូមមើលសេចក្តីប្រកាសពត៌មាន: សមាគមជនភៀសខ្លួនខ្មែរនៅរដ្ឋមិនីសូតានិងមិត្ត, ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ១៩៩៧ )។
ក្រៅពីករណីដ៏រន្ធត់ញាប់ញ័រតក់ស្លុតភ័យខ្លាច នៃដែនដីកម្ពុជាក្រោម យើងទាំងអស់គ្នា ជាសមា
ជិកសកម្មនៃក្រុមការងារ អគ្គមគ្គុទេសន៍ជាតិ រំដោះឤណានិគម ពីទឹកដី កម្ពុជាក្រោម ដែលជាចលនា
ជាតិ ដើម្បីកម្ពុជាក្រោម ឯករាជ្យ បានឆក់យកនូវកាល:ទេស:ដ៏គួរនិងឱកាសដ៏ខ្ពង់ខ្ពស់នេះ ដើម្បីប្រើ
ប្រាស់កិត្តិយសដ៏ខ្ពង់ខ្ពស់និងសិទ្ធិរបស់យើង សូមអញ្ផើញលោកឯកឧត្តម បាន គីមូន អគ្គលេខាធិការ
សហប្រជាជាតិ ទៅទស្សនកិច្ច មួយលើកទៀត នៅប្រទេសកម្ពុជាបច្ចុប្បន្នរបស់យើង ដោយស្នើសុំ
នៅលើកនេះ ដល់ថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាលខ្មែរ សម្តេច ហ៊ុន សែន សម្តេច ហេង សំរិន សម្តេច
ជា ស៊ីម ហើយនិង ប្រមុខរដ្ឋ ព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីរុករកតំបន់ផ្លូវទឹកពិសេស៥
កន្លែងនៃប្រទេសកម្ពុជា គឺ បឹងទន្លេសាប ក្នុងខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង(តំបន់ឆ្នុកទ្រូ) ខេត្តពោធិសាត់ ខេត្តបាត់ដំបង និង ខេត្ត សៀមរាប ហើយនិងតាមបណ្តោយមាត់ច្រាំងទាំងសងខាងនៃទន្លេមេគងផ្គង
ដែរចាប់ពីខេត្តស្ទឹងត្រែងចុះមកក្រោម ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង ហើយនិងច្រើនលើសពីនោះទៀត គឺនៅតាមមាត់សមុទ្ទខេត្តកោះកុង ខេត្តព្រះសីហនុ(កំពង់សោម ឬក្រុងព្រះសីហនុ) និងខេត្តកំពត(ឆ្នេរខ្សាច់កែប) ដើម្បីនិងមើលឃើញផ្ទាល់ភ្នែក របស់លោកថា តើតំបន់ទាំងនោះ មានសភាពយ៉ាងណាខ្លះ ទាំងខាងអង្គសរីរ: ទាំងខាងបរិស្ថានឬទាំងខាង អេកូឡូស៊ី។
សូមមេត្តាជួយណែនាំឲ្យបានជ្រាបថា រៀងរាល់ខែ កប៉ាល់ពីរធំៗ បានដឹកប្រជាជនវៀតណាម
ចំនួន៤,០០០នាក់ ពីទីក្រុង ហាណូយ និងទីក្រុងព្រៃនគរ(សៃហ្គង)ឬក្រុងហូជីមិញ មកប្រទេសកម្ពុជា
ក្រោមរូបភាពទេសចរ ឬអតិថិវិន័យ ប៉ុន្តែជនជាតិវៀតណាមជាទេសចរទាំងអស់នោះ មិនដែលវិលត្រ
ឡប់ទៅកាន់ប្រទេសវៀតណាមវិញឡើយ ព្រោះមកពីមានហេតុផលខ្លះៗ។ ព្រោះហេតុអ្វី? ផ្លូវទឹកនៃប្រ
ទេសកម្ពុជារបស់យើង ដែលស្ថិតនៅក្នុងតំបន់ទាំងអស់នោះ ស្រែកថ្ងូរត្អូញត្អែរខ្លាំងឡើងៗជារៀងរាល់
ថ្ងៃនិងរៀងរាល់យប់ ដើម្បីជួយថែរក្សាជាប្រញាប់បំផុត និងជួយសង្គ្រោះបរិស្ថានជាបន្ទាន់ ពីព្រោះ
ដោយមកពីការគំរាមកំហែងនៃបរិស្ថានដែលបានបង្ករបង្កើតឡើងដោយជនជាតិវៀតណាម បណ្តាល
ឲ្យខូចខាតបរិស្ថាន(ចុះអន់ថយ) និងខូចខាត អេកូឡូស៊ី ធ្វើឲ្យក្រខ្វក់តំបន់ផ្លូវទឹកទាំងអស់នោះ ដោយការសាងសង់ ជំរក ខ្ទម ផ្ទះសម្បែង សាលារៀនកូនក្មេង ព្រះវិហារគ្រឹស្ទសាសនា ព្រះវិហារព្រះពុទ្ធសាស
នា ភោជនីយដ្ឋាន ស្ថានីយប្រេងសាំង ក្លឹបកំសាន្ត៘និង៘ ធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតរស់នៅ
ដ៏សែនសុខសាន្តនៃមច្ឆាជាតិ វារីសត្វ ហើយនិង រុក្ខជាតិ របស់យើង។ ការផ្តុំគ្នានៃជនជាតិវៀតណាម
ទាំងនោះ ត្រូវបានទទួលការថែទាំនិងការពារដោយយកចិត្តទុកដាក់ពី បុគ្គលិកនិងមន្ត្រីយោធាជាតិវៀត
ណាមចំណួន១,៥០០នាក់ ដែលឋិតនៅក្នុងនាវាយោធាមួយគ្រឿងចតនៅលើបឹងទន្លេសាប; នេះគឺជា
ការប្រឆាំងដោយចេតនា និងដោយចំហ ចំពោះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលតម្រូវឲ្យកងកម្លាំងយោធាបរទេសដែលកាន់កាប់ស្រុកខ្មែរទាំងអស់ ជាពិសេសកងទ័ព
វៀតណាម ដែលកាន់កាប់ប្រទេសកម្ពុជា ត្រូវតែចាកចេញជាបន្ទាន់ពី ប្រទេសកម្ពុជា ដោយឤនុភាពនៃ
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ដើម្បីកែសម្រួលការគំរាមកំហែង
ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់នេះ កុំឲ្យវាហួសពេលវេលានោះ យើងសូមស្នើដោយទទូច
ជាទីបំផុត ដល់លោកអគ្គលេខាធិការសហប្រជាជាតិ អស់រដ្ឋជាសមាជិកសហប្រជាជាតិ និងអស់
សហគមន៍អន្តរជាតិជាសាមី ដើម្បីចាត់វិធានការច្បាស់លាស់និងជាក់ស្តែងជាបន្ទាន់ដែលសមរម្យដើម្បី
ជួយការពារប្រទេសកម្ពុជាបច្ចុប្បន្ន របស់យើងនិងប្រជាជនខ្មែរ ពីការឈ្លានពានរបស់វៀតណាម តាម
គ្រប់រូបភាពនិង ការបញ្ចោញឲ្យឃើញ។ តាមប្រព័ន្ធពត៌មានភូមិវិទ្យា(ហ្ផីអៃអេះ-GIS) ទូកជនជាតិវៀត
ណាមដែលបណ្តែតលើផ្ទៃទឹកកម្ពុជា មានចំនួនទាំអស់ជាង ៥០០,០០០ ទូក។
ប្រសិនបើលោកឯកឧត្តម អគ្គលេខាធិការដ៏ខ្ពង់ខ្ពស់ ជឿឬក៏មិនជឿនោះ សូមមេត្តាចំណាយ
ពេលវេលាយ៉ាងតិចបំផុតពីពេលវេលាដ៏មមាញឹករបស់លោកឯកឧត្តម បញ្ចាំងមើលថាស់ឌីវីឌី ដែល
បានជូនជាប់មកជាមួយនេះ ដែលមានចំណងជើងថា “ដីខ្មែរ ថៅកែយួន” ដើម្បីបានឃើញនូវហេតុ
ការណ៍ ដែលមានមែនទែន និង ភាពពិតជាក់ស្តែងនៃស្ថានភាពបច្ចុប្បន្ន និងនូវអ្វីៗដែលមានកើតឡើង
ចំពោះកម្ពុជាបច្ចុប្បន្នរបស់យើង ហើយនិងជនជាតិខ្មែរ ដោយមកពីការឈ្លានពានប្រទេសកម្ពុជា
ដោយចេតនា ពីសំណាក់ក្រុងហាណូយ ដោយការរំលោភជាក់ស្តែងចំពោះកិច្ចព្រមព្រៀងសន្តិភាព
ក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សូមមេត្តាកត់សំគាល់ថា វៀតណាមមានស្ថានកុងស៊ុលពីរ
មួយនៅខេត្តបាត់ដំបង និងមួយទៀតនៅខេត្តព្រះសីហនុ(កំពង់សោម ឬក្រុងព្រះសីហនុ)ជាបន្ថែមទៅ
លើស្ថានទូតវៀតណាមនៅចំការមន ក្រុងភ្នំពេញ ហើយវៀតណាមគេបំរុងនិងបើកស្ថានកុងស៊ុលមួយ
ថែមទៀតនៅខេត្តកំពង់ចាម។ តើមកពីហេតុអ្វីបានជាគេបើកស្ថានកុងស៊ុលច្រើនដល់ម្លឹងនៅកម្ពុជា?
ឥឡូវនេះ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំបាទឆក់យកឱកាសដ៏ខ្ពង់ខ្អស់នេះ នាំអស់លោកអ្នកឤន ដែល
បានយកចិត្តទុកដាក់ក្នុងបញ្ហានេះ ដោយរាប់បញ្ចូលទាំងសហគមន៍អន្តរជាតិ លោកឯកឧត្តម អគ្គលេខា
ធិការសហប្រជាជាតិ គ្រប់រដ្ឋនានាជាសមាជិក គ្រប់អង្គសរីរ:និងប្រព័ន្ធសហប្រជាជាតិ គ្រប់អង្គការរដ្ឋា
ភិបាលនិងក្រៅរដ្ឋាភិបាល គ្រប់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងគ្រប់ឯកត្តជនស៊ីវិល អង្គការ និង
ស្ថាប័នទាំងឡាយនៅជុំវិញសកលលោកទាំងមូល ដូចដែលសៀវភៅស្តើងនេះបានប្រមាណគ្រោងទុក
យ៉ាងចម្បងមកស្រាប់ វិលត្រឡប់ទៅរកបញ្ហានិងករណីដ៏រន្ធត់ញាប់ញ័រភ័យខ្លាចនៃទឹកដីកម្ពុជាក្រោម ដែលមិនទាន់បានគ្រប់គ្រងខ្លួនដោយខ្លួនឯងនោះ ដែលឈ្មោះត្រូវបានបង្កប់នៅក្នុងទឹកដីឯទៀតទាំង
អស់ ដែលមិនទាន់បានទទួលឯករាជ្យពេញលេញបរិបូរណ៍ និងសេរីភាព ស្របតាមចំណុចទី៥នៃ
សេចក្តីប្រកាសរបស់មហាសន្និបាតសហប្រជាជាតិ ស្តីពីការប្រគល់ឯករាជ្យឲ្យដល់ប្រទេសនិងប្រជា
ជនដែលរស់នៅក្រោមនឹមឤណានិគមនិយមបរទេស។ ហើយដោយឤនុភាពនៃគោលការណ៍ដែល
មានចែងនៅក្នុងផែនការអនុវត្តន៍ដាក់ទិសវាយសំរុកនៃទសវត្សរ៍លើកទី២ ករណីដ៏សែនរន្ធត់ញាប់ញ័រ
និងភ័យខ្លាចនៃទឹកដីកម្ពុជាក្រោម ហើយនិងជនជាតិខ្មែរក្រោមដែលជិតនិងដាច់ខ្យល់ស្លាបទៅ់ហើយ
នោះ ត្រូវតែបានទទួលលក្ខន្តិក:អន្តរជាតិ ដើម្បីត្រូវបានសហគមន៍អន្តរជាតិ រដ្ឋជាសមាជិកសហប្រជា
ជាតិ ប្រព័ន្ធសហប្រជាជាតិទាំងមូល ហើយនិងអង្គការរដ្ឋាភិបាលនិងក្រៅរដ្ឋាភិបាលឯទៀត ហើយ
ត្រូវបានជួយយ៉ាងសក្តិសិទ្ធិក្រោមទសវត្សរ៍លើកទី២ ហើយនិងផែនការអនុវត្តដាក់ទិសវាយសំរុកនៃ
ទសវត្សរ៍ ក្នុងការកំណត់នូវការគ្រប់គ្រងលើទឹកដីនិងលើខ្លួនគេដោយសេរី ព្រមទាំងការស្វះស្វែងរក
ការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច សង្គម និង វប្បធម៌ដោយសេរី ដូចដែលបានចែងច្បាស់លាស់ នៅក្នុងមា
ត្រា៣ នៃសេចក្តីប្រកាសរបស់មហាសន្និបាតសហប្រជាជាតិ ស្តីពីសិទ្ធិនៃជនជាតិដើម ថ្ងៃទី១៣ ខែ
កញ្ញាឆ្នាំ២០០៧ស្រាប់ ដែលេវៀតណាមខ្លួនឯងបានចុះហត្ថលេខាយល់ព្រមទទួលស្គាល់នូវសិទ្ធិនោះ។
ក៏ប៉ុន្តែទោះបីជាមានអ្វីៗកើតឡើងដែលធ្វើឲ្យខូចផលប្រយោជន៍ដល់ជនជាតិខ្មែរក្រោម ជាអ្នករង
គ្រោះដ៏យូរអង្វែងនិងដ៏យូរលង់ពីប្រទេសបារាំង ហើយនិងប្រទេសវៀតណាម ជាដៃគូផ្សំគំនិត យ៉ាង
ណាក៏ដោយ យើង ជនជាតិខ្មែរក្រោម ត្រូវតែមានកាតព្វកិច្ចប្តឹងទៅតុលាការឧក្រឹដ្ឋកម្មអន្តរជាតិនៅទី
ក្រុងឡាអេ ប្រទេសនែហ្សឺឡែន(ហុលឡង់)ជាជំរើសចុងក្រោយបង្អស់របស់យើង ដេម្បិីស្វែងរកយុត្តិ
ធម៌ និងដើម្បីយកអំណាចទាំងអសត្រ់ឡប់មកវិញ ពីបារាំង និង វៀតណាម ក្នុងឋិរ:វេលាដ៏ខ្លីបំផុតខាង
មុខនេះ។ ប្រាកដប្រជាណាស់ និងយ៉ាងសង្ឃឹម យុត្តិធម៌និងត្រូវតែឈ្នះ ក្នុងការប៉ុនប៉ងស្របច្បាប់ និង
វិរិយភាពរបស់យើង ពីព្រោះយើងមានភស្តុតាងដ៏មុតមាំប្រាកដប្រជា ជា្រគឹះមិនឤចនរណាប្រឆាំងតវា
បានឡើយ ទាំងខាងសិល្ប: វប្បធម៌ និងឤរ្យធម៌ វត្ថុបូរាណដ៏ពិសិដ្ឋ និងរូបបដិមាព្រះពុទ្ធដ៏ពិសិដ្ឋ រូបបដិមាព្រះសេវ: និងផ្ទាំងថ្មសិលាចារិកជាភាសាសំស្ក្រឹត ដែលជាភាសាពិសិដ្ឋេប្រីប្រាស់ដោយដូនតាខ្មែរ
ក្នុងសម័យបូរាណ ប្រាប់អំពីព្រះរាជាខ្មែរសម័យបូរាណ និងរឿងរាមកេរ្តិ៍ នៅទីកន្លែងជាច្រើនពាសពេញ
ទឹកដីកម្ពុជាក្រោម ឬកូសាំងស៊ីន ដូចជានៅ កៅឡាញ់ ព្រះត្រពាំង(យួនដាក់ឈ្មោះថ្មី ត្រាវិញ) ពលលាវ
(យួនដាក់ឈ្មោះថ្មី បាក់ លីវ) ខាងជើងខេត្ត ឃ្លាំង(យួនដាក់ឈ្មោះថ្មី សុខ ត្រាំង) ចុះមកក្រោមដល់
ទន្លេបាសាក់ នូយ សម ចន្លោះ នូយ សម និង ខាងត្បូងភ្នំខ្នុរបា ថេ ខាងត្បូងខេត្តព្រះត្រពាំងនិងកាប់
សាំងហ្សាក់៘ ប្រាសាទខ្មែរបូរាណជាច្រើន និង សិលាចារិកលើផ្ទាំងថ្មទូទាំងទឹកដី; អត្ថបទ ឯក
សារ និងផែនទី សរសេរ និង គូរ ដោយប្រវត្តិវិទូជាច្រើន អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញ; ភស្តុតាងប្រវត្តិ
សាស្ត្រ បានបង្ហាញពីស្តេចជ័យជេដ្ឋាទី២ អនុញ្ញាតឲ្យទូតអណ្ណាមបើកហាងជំនួញ (កុងត្វាជំនួញ) រួច
ពន្ធគយ នៅផ្នែកខាងត្បូងប្រទេសក្នុងឆ្នាំ១៦២៣; ការត្រួតត្រាខុសច្បាប់នៃប្រទេសអណ្ណាមលើខេត្ត
ខ្មែរផ្នែកខាងត្បូង; ការប៉ុនប៉ងដណ្តើមយកខេត្តទាំងអស់នោះពីព្រះរាជានិងប្រជាជនខ្មែរនៅកូសាំង
ស៊ីនក្នុងឆ្នាំ១៧៣៨, ១៧៧៦, ១៨៥៧, ១៨៦០; ការទាមទារថ្មីក្នុងឆ្នាំ១៨៥៦និង១៨៦៤ដោយស្តេចអង្គឌួង និងស្តេចនរោត្តមដែលសុំបារាំងឲ្យប្រគល់ថ្វាយមកព្រះអង្គវិញ នូវខេត្តខ្មែរភាគខាងត្បូងដែលបារាំង
បានប្រគល់ឲ្យយួនតាមសន្ធិសញ្ញាឆ្នាំ១៨៦២ ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិជាម្ចាស់របស់ខ្មែរ; គ្មាន
ភស្តុតាងខាងតុលាការបង្ហាញពីការមានជារបស់ខ្លួនដោយប្រទេសអណ្ណាម គ្មានសន្ធិសញ្ញា គ្មានកិច្ច
ព្រមព្រៀង គ្មានសន្និបាតអ្វីក៏ដោយ ដែលបានគ្រល់បូរណភាពនៃខេត្តខ្មែរទាំងអស់នោះទៅឲ្យប្រទេស
អណ្ណាម, គ្មានសង្គ្រាមច្បាំងដណ្តើមយកពីប្រទេសអណ្ណាម ប៉ុន្តែការទាមទារជាច្រើនមិនឈប់ឈរពី
ព្រះមហាក្សត្រខ្មែរ ដើម្បីយកខេត្តទាំងអស់នោះត្រឡប់មកវិញ ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់
ពីប្រទេសអណ្ណាម; ភស្តុតាងខាងផ្នែករដ្ឋបាល និងភស្តុតាងខាងជនជាតិដើម ជាសញ្ញាចំពោះសកល
លោកទាំងមូល និងចំពោះតុលាការ ថា ទឹកដីកម្ពុជាក្រោម តាមសាច់រឿង និងអង្គហេតុ តាមច្បាប់ និង
អង្គច្បាប់ជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនិងជាបិតុភូមិ និងជាមាតុភូមិ នៃជនជាតិដើមខ្មែរ
ក្រោម ដែលជាម្ចាស់ត្រឹមត្រូវនិងស្របច្បាប់ បញ្ផាក់ដោយគ្មានខកខានចំពោះតុលាការថា “សេចក្តីវិ
និច្ឆ័យដល់អង្គសេចក្តី ” និងត្រូវបានផ្តល់ដោយយុត្តិធម៌និងត្រឹមត្រូវមកឲ្យជនជាតិខ្មែរក្រោមជាអ្នករង
គ្រោះ ពីព្រោះសេចក្តីវិនិច្ឆ័យរបស់តុលាការនិងត្រូវផ្អែកលើភស្តុតាងរឹងមាំជាគ្រឹះនិងសមឲ្យជឿនៃហេតុ
ការណ៍ប្រវត្តិសាស្ត្រ ទិន្នន័យវប្បធម៌ ភស្តុតាងសិលាចារិកលើផ្ទាំងថ្មជាភាសាសំស្ក្រឹត ភាសាពិសិដ្ឋនៃ
បុព្វបុរសខ្មែរ ព្រមទាំងគំហើញហេតុការណ៍ ដូចជា១)អត្ថបទឯកសារប្រវត្តិសាស្ត្រសរសេរដោយអ្នក
ប្រាជ្ញជាច្រើន ប្រវត្តិវិទូនិងអ្នកស្រាវជ្រាវ ដូចជាលោកប៉ូលីយ៉ូ(កូសាំងស៊ីនទំនាប) លោក ជ ប៊ូសូ(ព្រៃនគរឬសៃហ្គង ទំព័រ៧និង១៦) សៀវភៅរបស់លោក មួរ៉ា(ទំព័រ៦៤) និងសៀវភៅមានចំណងជើង
យ៉ាឌិញទុង ជី សរសេរក្នុងរវាងឆ្នាំ១៨៣០ ដោយលោក គី បានទទួលស្គាល់យ៉ាងល្អឥតខ្ចោះទន្ទឹមគ្នា
និងលោកត្រាន់ហ៊ុយឌឹកថាកម្ពុជាក្រោមជាដីរបស់ខ្មែរ; ២)ភស្តុតាងដ៏ច្បាស់លាស់ដោយផែនទី
ផ្សេងៗនៃឥណ្ឌូចិន នាសតវត្សរ៍ទី៧និងទី៨ ចង្អុលប្រាប់ពីទីកន្លែងពិតប្រាកដនៃប្រទេសសៀម លាវ អណ្ណាមនិងចម្ប៉ា; សៀវភៅប្រវត្តិសាស្ត្រខ្មែរសរសេរដោយលោក ម៉ាដ្រូលបានថ្លែងយ៉ាងច្បាស់លាស់
ថា ទឹកដីដែលបារាំងហៅថាកូសាំងស៊ីន ឬកូជិន ឆៃណា គឺជាដីរបស់ខ្មែរទាំងអស់; ៣)ផែនទីឥណ្ឌូចិន
គូរក្នុងឆ្នាំ១៥៩៣; ៤)ផែនទីឥណ្ឌូចិនគូរក្នុងឆ្នាំ១៦៣៨; ផែនទីរបស់លោកឪពុក រ៉ូដគូរក្នុងឆ្នាំ១៦៥០
បញ្ផាក់ពីទីតាំងនៃកូសាំងស៊ីន; ៥)ផែនទីនៃមហាឤស៊ីបូព៌ា; ៦)ផែនទិីនៃឥណ្ឌូចិនគូរដោយលោក រ៉ូប៊ែរក្ត៍ង្នុឆ្នាំ១៧១៧អះឤងថាកូសាំងស៊ីន ជាដីរបស់ខ្មែរ; ៧)ផែនទីរបស់លោកដឺវីលគូរក្នុងឆ្នាំ១៧៥៥ និងជាទីបញ្ចប់ផែនទីនៃកូសាំងស៊ីន ឬកម្ពុជាក្រោមដែលត្រូវបានដកស្រង់ចេញពីផែនទីរបស់លោក
ប៉ាល លុយ នៅក្នុងសៀវភៅ មានចំណងជើង “ប្រវត្តិនៃការឈ្លានពានកូសាំងស៊ីនក្នុងឆ្នាំ១៨៦៤ ”។
(សូមមើល សាំង ម៉ាក់-សាង កូសាំងស៊ីនជាដែនដីរបស់ខ្មែរ ត្រូវប្រគល់ឲ្យខ្មែរវិញ” ភ្នំពេញ បោះពុម្ពផ្សាយដោយអ្នកនិពន្ធ ឆ្នាំ១៩៧៣)
ក្រៅពី អត្ថបទ ឯកសារ និងផែនទីដូចបាននិយាយមកពីខាងលើនេះ គឺនៅមានភស្តុតាងប្រវត្តិ
សាស្ត្រ តុលាការ រដ្ឋបាល ឬជនជាតិដើមចង្អុលបង្ហាញថា ទឹកដីកម្ពុជាក្រោម ជាទឹកដីនៃព្រះរាជាណា
ចក្រកម្ពុជា តាមហេតុការណ៍ពិត(តាមព្រឹត្តន័យ)និង តាមផ្លូវច្បាប់(តាមនីតិន័យ) ហើយជាបិតុភូមិ និង
ជាមាតុភូមិនៃជនជាតិដើមខ្មែរក្រោម។ ហេតុដូច្នេះ ឤស្រ័យដោយឤនុភាពនៃច្បាប់អន្តរជាតិទាំងអស់
ដែលឋិតនៅជាធរមាននៅឡើយនោះ ជនជាតិដើមខ្មែរក្រោមទាំងអស់មានសិទ្ធិស្របច្បាប់ ទាមទារ
យកទឹកដីរបស់ពួកគេមកវិញ តាមរយ:ការប្រើប្រាស់ច្បាប់អន្តរជាតិទាំងអស់ ជាមហាឤវុធបរមាណូដ៏
ខ្លាំងក្លា និងជាមហារលកយក្សសមុទ្ទតាមផ្លូវទូតដ៏ខ្លាំងក្លា ក្នុងការឆ្លើយតបត្រង់ៗទៅនិងឆន្ទ:ដ៏ធំធេង ហើយនិង សេចក្តីប្រាថ្នាដ៏ខ្ពង់ខ្ពស់ នៃថ្នាក់ដឹកនាំពិភពលោក ដើម្បីកំចាត់ឤណានិគមចាស់និងថ្មី
ឤេយអស់ស្រឡះពីពិភពលោកទាំងមូលក្នុងសតវត្សរ៍ទី២១នេះ។ ប៉ុន្តែ ផ្លូវដែលស្របច្បាប់ ដែល
ងាយស្រួលបំផុតមិនចាំបាច់ប្រឹងប្រែងខ្លាំងក្លា រហ័សលឿនទាន់ចិត្តបំផុត ច្បាស់លាស់បំផុត និងប្រា
កដនិយមបំផុត ឬរបៀបដើម្បីនិងទាមទារយកទឹកដីបានមកវិញនោះ គឺជាការលុបច្បាប់បារាំងលេខ
៤៩-៧៣៣ចុះថ្ងៃទិ០៤ខែមិថុនា ឆ្នាំ១៩៤៩ចោល(ធ្វើនិរាករណ៍) ដោយមិនរារែកនិងរួញរា ដែលបានកាត់
ទឹកដីកម្ពុជាក្រោមដោយអត្តនោម័តទៅឤេយ អធិរាជ បាវ ដាយ នៃrd½rYmsmºac’evotNam ដោយគ្មានប្រជាសិទ្ធិពីព្រះរាជាណាចក្រកម្ពុជា និងដោយគ្មានការយល់ព្រមពីជនជាតិដើមខ្មែរក្រោម ជាម្ចាស់ដើមដ៏ត្រឹមត្រូវ និងស្របច្បាប់នៃ ទឹកដី។
ប៉ុន្តែ នៅក្នុងករណីដ៏ឤក្រក់បំផុតនៃការមិនបានសម្រេចជោគជ័យជាយថាហេតុ នៃការដកឤ
ណានិគមវៀតណាមចេញពីទឹកដីកម្ពុជាក្រោមនោះ យើងត្រូវតែដាក់ពាក្យបណ្តឹងប្រឆាំងបារាំង និង
វៀតណាម នាំយកប្រទេសទាំងពីរនេះឡើងទៅតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ(អៃស៊ីស៊ី)នៅទីក្រុងឡាអេ
ប្រទេសណែហ្សឺឡង់(ហុលឡង់)ជាជំរើសឬសេចក្តីសម្រេចចុងក្រោយបង្អស់របស់យើង ដូចដែល
យើងបានបញ្ផាក់មកពីខាងលើស្រាប់។ ហើយជាការវិនិច្ឆ័យដ៏ត្រឹមត្រូវ យុត្តិធម៌ និងសមធម៌ តុលាការ
ជាន់ខ្ពស់ និង“ផ្តល់សាលក្រមដល់អង្គសេចក្តី” ចំពោះជនជាតិខ្មែរក្រោមទាំងអស់ ជាអ្នករងគ្រោះ ដ៏
យូរអង្វែងយូរលង់ ពីការរំលោភសិទ្ធិមនុស្សរបស់ពួកគេ ពីសំណាក់បារាំងនិងវៀតណាម ដូចដែល
តុលាការយុត្តិធម៌អន្តរជាតិ(អៃស៊ីហ្ផេ)បានផ្តល់សេចក្តីវិនិច្ឆ័យដូចគ្នាចំពោះប្រទេសកម្ពុជានៅថ្ងៃទី១៥
ខែមិថុនាឆ្នាំ១៩៦២ ក្នុងករណីប្រាសាទព្រះវិហារដែលប្រទេសកម្ពុជាបានប្តឹងប្រទេសថៃឡង់ក្នុងឆ្នាំ
១៩៥៩។
ដើម្បីបំពេញនូវទិសដៅដំបូងនេះ យើងត្រូវជួលមេធាវីអន្តរជាតិ ដែលពូកែនិងមិនលំអៀង
(អនាគតិគាមី) ដើម្បីការពារបុព្វហេតុស្របច្បាប់របស់យើង និងរកយុត្តិធម៌ ជូនចំពោះជនជាតិរបស់
យើងដែលបានរងទុក្ខវេទនាជាយូរអង្វែង ហើយដើម្បីនិងប្រគល់បិតុភូមិ និងមាតុភូមិ ទឹកដីកម្ពុជា
ក្រោមមកឤេយយើងវិញ ដោយគ្មានលក្ខខ័ណ្ឌ គ្មានការកម្រិតហើយឬគ្មានការរក្សាទុកនូវអ្វីៗក៏ដោយ។
នៅពេលដែលយើងបានទទួលជ័យជំនះលើបារាំង និងវៀតណាមរួចមកហើយនោះ យើងសូម
ឲ្យតុលាការបង្គាប់បារាំង និង វៀតណាមជាដៃគូផ្សំគំនិត ឲ្យសងមកយើងវិញនូវការខូចខាតទាំងអស់ ឲ្យបានត្រឹមត្រូវ តាមផ្លូវអង្គសរីរ:ក្តី ផ្លូវចិត្តក្តី ផ្លូវសតិបញ្ញាស្មារតី ឬផ្លូវសតិឤរម្មណ៍ក្តី ដែលយើងរាល់
គ្នាបានទទួលរងមិនឈប់ឈរ ពីជំនាន់មួយទៅជំនាន់មួយទៀតនោះ។ សំណងនៃការខូចខាតទាំងអស់
នោះ លើសេចក្តីទុកសោក្ខវេទនា លើសោកនាដកម្ម និង លើការឈឺចាប់ដ៏សែនខ្លោចផ្សាមោះហិមា ដែលបានទទួលរងមិនឈប់ឈរ ពីរដ្ឋអំណាច និង ពីឤជ្ញាធរវៀតណាម នៅតាម ភូមិ ឃុំ ស្រុក ខេត្ត
ពីមួយជំនាន់ ទៅមួយជំនាន់ទៀតនោះ ត្រូវគិតជាទឹកប្រាក់រាប់សិបកោដ្ឋដុល្លារសហរដ្ឋឤមេរិក ដើម្បី
ឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សងផងដែរនូវ ថ្លៃឈ្នួលតារាងប្រតិទិនបណ្តឹង សម្រង់សាលក្រម
ប្រាក់រង្វាន់សមាមាត្ររបស់មេធាវី ថ្លៃឈ្នួលមិនចុះកែប្រែ ឬថ្លៃឈ្នួលគណ:វិនិច្ឆ័យ, ប្រសិនបើមាន, ហើយនិងថ្លៃឈ្នួលឯទៀតសម្រាប់មេធាវីអន្តរជាតិទាំងអស់ដែលបានជួលឲ្យរៀបចំសំណុំឯកសារបណ្តឹងតុលាការ ហើយនិងការពារយើងជាដើមចោទនៅតុលាការ។
កាលណា យើង ខ្មែរក្រោមបានសម្រេចឯករាជ្យពេញលេញបរិបូរណ៍ ហើយនិង សេរីភាព ពី
សាធារណរដ្ឋសង្គមនិយមវៀតណាម(អេះឤរវី) យើងចាំបាច់ ជាដាច់ខាត ត្រូវការវត្តមាន នៃបេសក
កម្មពិសេសរបស់សហប្រជាជាតិ ស្ថិតនៅជាប់ជាមួយនិងយើង ពី១០ឆ្នាំទៅ២០ឆ្នាំយ៉ាងតិចបំផុត ដើម្បី
ជួយយើង កសាងទឹកដីឡើងវិញ ហើយនិងជួយបង្ហាត់ហ្វឹកហ្វឺនដល់អ្នកធ្វើការក្នុងជួររដ្ឋាភិបាល
ថ្មោងថ្មីរបស់យើង បុគ្គលិកយោធា និងប៉ូលីស ហើយនិង ពួកមន្ត្រី ក្នុងស្រួងនានា ឲ្យចេះគ្រប់គ្រង
លើខ្លួនឯង និងចេះធ្វើការទំនាក់ទំនងជាមួយនិងពិភពលោកខាងក្រៅ។
យើង ត្រូវការចាំបាច់ជាពិសេសនូវគ្រប់ការគាំទ្រ –ទាំងខាង ស៊ីវិល សង្គម នយោបាយ សេដ្ឋ
កិច្ច សិក្សាអប់រំ តុលាការ យោធា ប៉ូលីស ហើយនិងការទូត – ពីគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភព
លោកទាំងមូល ដើម្បីជួយសង្គ្រោះប្រដុងប្រជា និង ជួយទ្រទ្រង់យើង ក្នុងការស្ថាបនាឡើងវិញ និង
ការអភិវឌ្ឍន៍នៃទឹកដីយើង នៅក្នុងវិស័យដូចបានរៀបរាប់ខាងលើ ដើម្បីធ្វើឲ្យទឹកដីកម្ពុជាក្រោមក្លាយ
ទៅជាទឹកដីជឿនលឿនលំដាប់ថ្នាក់អន្តរជាតិ ហើយនិងក្លាយទៅជាទឹកដីដ៏ទំនើបមួយ ដែលវិលជានិច្ច
ទៅរកការរីកចំរើនជឿនលឿន មិនឈប់ឈរ គ្រប់វិស័យ នៅក្នុងទ្វីបឤស៊ីភាគអគ្នេយ៍។
(សូមមេត្តាឤនឯកសារយោងនៅក្នុងឧបសម្ព័ន្ធ
ចាប់ពីទំព័រ32
ទៅទំព័រ125
នៅក្នុង
សៀវភៅស្តើង
(Brochure)
ជាភាសាអង់គ្លេស)
Tag :
The United Nations